Beong Thom Outstanding Student Annual Award 2016

It's a family routine that the award is given to the outstanding student at Beong Thom District on annual basis. For the past 17 years, it was held on my (twin's) birthday; however, this round it was brought forward due to Pheanouk's potential arrival. As always, it was joyous event. Below is what I copied from the press. Too lazy to further elaborate hehe...
មន្ត្រីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្ត្រី៖ សូមប្រជាពលរដ្ឋកុំចូលរួម ឬជឿតាម ការធ្វើបដិវត្តន៍ពណ៌ របស់ជនមួយចំនួនតូច
(ភ្នំពេញ)៖ លោក ប៊ុន សំបូរ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់កុំចូលរួមឬជឿតាម ការញុះញុងពីជនខិលខូចមួយចំនួន ដែលប៉ុនប៉ងចង់ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា ដែលអាចនឹងនាំឲ្យប្រទេសជាតិខ្ទេចខ្ទាំនិងព្រាតប្រាស ដូចប្រទេសផ្សេងៗនៅលើពិភពលោក ដែលមានបដិវត្តន៍រួចហើយ ដូចជា សេរី អេហ្ស៊ីប និងទុយនេស៊ីជាដើម។   
លោកបានថ្លែងបែបនេះ ក្នុងឱកាស ប្រគល់រង្វាន់ដល់ជ័យលាភី ជាសិស្សពូកែនៅទូទាំងសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ចំនួន ១១១នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅអនុវិទ្យាល័យបឹងធំ ដោយមានការចូលរួមអមដំណើរ ដោយក្រុមគ្រួសារ សប្បុរសជន មន្រ្តីមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស លោកយាយ លោកតា ប្រមាណ៩០០នាក់ ។
លោក ប៊ុន សំបូរ ថ្លែងទៅកាន់អង្គពិធីបន្ថែមថា នេះជាឆ្នាំទី១៧ ហើយដែលក្រុមគ្រួសារ របស់លោក រួមនិងសប្បុរសជន បានរៀបចំពិធី នេះឡើង ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗឲ្យបន្តខិតខំសិក្សា ដើម្បីមានចំណេះដឹងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត ហើយលោកក៏បានលើកឡើងនូវដំបូន្មានល្អៗ របស់ព្រឹទ្ធាចារ្យជំនាន់មុន មកចែកជូនក្មួយៗ គ្រាន់យកជាគំរូ និងទុកត្រិះរិះពិចារណា។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោករដ្ឋលេខាធិការបានពាំនាំ នូវបណ្តាំសាកសួរសុខទុក្ខ ពីប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗទាំងអស់ ដែលលោកតែងគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា។
លោកបានជម្រាបជូនដល់ អង្គពីធីអំពីសភាការណ៍នយោបាយថ្មីរបស់ប្រទេសជាតិ ដែលកំពុងមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលទន្ទឹមនេះ រាជរដ្ឋាភិបាលក៏កំពុងកំណែទម្រង់ ការងារជាច្រើនសំដៅឲ្យការដឹកនាំកាន់តែមាន ប្រសិទ្ឋភាព និងអភិបាលកិច្ចល្អ ។
លោកក៏បានជម្រាបជូនអំពីលទ្ធផលខ្ទេចខ្ទាំ វិនាសព្រាត់ប្រាស់ ស្លាប់ជីវិតមនុស្សរបស់ប្រទេសមួយចំនួនដូចជា សេរី អេហ្ស៊ីប ទុយនេស៊ី ... ដែលទទួលរងដោយសារបដិវត្តន៍ពណ៌ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជៀសវាង ចូលរួម ឬជឿតាមការធ្វើបដិវត្តន៍ ព័ណ៌នេះ។
លោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ សូមទៅធ្វើអត្តសញ្ញាណប័ណ្ណ និងត្រៀមទៅចុះឈ្មោះបោះឆ្នោតនៅពេល គណៈកម្មការជាតិរៀបចំបោះឆ្នោតរៀបចំ ឲ្យមានការចុះឈ្មោះ។
ពាក់ពន្ធ័ការសិក្សារបស់ក្មួយៗ លោករដ្ឋលេខាធិការ បានរំលឹកក្មួយៗថា ក្មួយៗត្រូវខិតខំយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ត្រូវរៀនហើយ រៀនទៀត កាសិក្សាមិនមានពេលបញ្ចប់ទេ ហើយឪពុកម្តាយក៏ត្រូវអប់រំបន្ថែម ដល់ក្មួយៗព្រោះពួកគេនៅសាលាតែ៤ម៉ោងទេសល់ ប៉ុន្មានម៉ោងទៀត គឺនៅជាមួយឪពុកម្តាយ ឬអាណាព្យាបាល ។
រង្វាន់សិស្សពូកែចំណាត់ថ្នាក់លេខ១ ចំនួន៣៣នាក់ ទទួលថវិកាក្នុងម្នាក់៣០០០០រៀល លេខ២ ចំនួន៣៣នាក់ ថវិកាក្នុងម្នាក់ ២០០០០រៀល លេខ៣ ចំនួន៣៣នាក់ ថវិកាក្នុងម្នាក់ ១០០០០ រៀល សិស្សមតេយ្យឆ្នើមចំនួន១២នាក់ ថវិកាក្នុងម្នាក់ ១០០០០ រៀល និងសម្ភារៈសិក្សាសម្រាប់សិស្សពូកែ និងឆ្នើមទាំងអស់ក្នុងម្នាក់ អាវយឺត១ សៀវភៅ៤ក្បាល ប៊ិច៤ដើម បន្ទាត់២ ខ្មៅដៃ២ មីយើង ៤កញ្ចប់ សិស្សានុសិស្សចូលរួម ៣០២ នាក់ ក្នុងម្នាក់សៀវភៅ២ក្បាល ប៊ិច១ដើម ខ្មៅដៃ១ដើម បន្ទាត់មួយមីយើង២កញ្ចប់ ថវិកា២០០០រៀល។
លោកយាយ លោកតា ចូលរួម២៣៩នាក់ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ សារុង១ សាប៊ូ១ដុំ ថវិកា២០០០០រៀល លោកគ្រូ អ្នកគ្រូ ប្រជាការពារ សកម្មជននារីភូមិ១៩៥ ក្នុងម្នាក់ៗទទួលបានអាវយឺត១ សារ៉ុង១ សាប៊ូ១ ដុំនិងថវិកា១ម៉ឺនរៀល។
លោកស្រី អៀង ប្ញទ្ធា ប៊ុន សំបូរ បានចូលបច្ច័យ ១០០០ ដុល្លារកសាងសាលាបុណ្យភូមិបឹងធំទីមួយ  ចូលរួមកសាងរបងសាលា បឋមសិក្សាព្រៃរមាស ១១៥០ដុល្លារ និង ២០០ដុល្លារសម្រាប់ប្រព័ន្ធទឹក នៅសាលាបឋមសិក្សាបឹងធំ៕












Comments